ឯកឧត្តម ឃួង ស្រេង សង្កត់ធ្ងន់ថាៈ ខណ្ឌនិងមន្ទីរជំនាញទាំងអស់ ត្រូវតែជួសជុលប្រព័ន្ធផ្លូវ ស្តារលូ ស្តារប្រឡាយទាំងអស់អោយបានល្អក្នុងរដូវប្រាំងខាងមុខនេះ

0
376

(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជម្រុញអោយខណ្ឌ និងមន្ទីរជំនាញ ចំណុះអោយ រដ្ឋបាលរាជធានីភ្នំពេញសម្រុកលើការងារជួសជុលផ្លូវ ស្តារលូ ស្តារប្រឡាយទាំងអស់ អោយបានស្អាត ក្នុងរដូវប្រាំងឆ្នាំ២០១៩នេះ ហើយចំពោះអ្នកលក់ដូរអាហារហូប ចុកបង្កអោយលូស្ទះក៏ នឹងមានវិធានការ ធ្ងន់ធ្ងរផងដែរ ។

ចំណាត់ការនេះ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ មករាឆ្នាំ២០១៩នេះ នៅ ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលទ្ធផល ការងារគម្រោងជួសជុល ប្រព័ន្ធលូក្នុង ខណ្ឌទាំង៤កណ្តាលក្រុងក្នុងឆ្នាំ២០១៨និងផែនការ២០១៩ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង៤ និងមន្ទីរមន្ទីរជំនាញពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា សម្រាប់ប្រព័ន្ធលូ ប្រឡាយយើង នាពេល បច្ចុប្បន្ននេះឃើញថា រំដោះទឹកមានលក្ខណៈល្អប្រសើរហើយ ដោយពីមុនស្ទះទឹក២ថ្ងៃទើបហូរអស់ តែពេលនេះ មិនដល់មួយម៉ោងផងទឹកបានហូរអស់ពីលើផ្លូវទៅហើយ ។ ទោះបីជាយ៉ាងណាក្តីការងារនេះយើងត្រូវតែបន្តធ្វើទៀត ។

ឯកឧត្តម ឃួង ស្រេង បានសង្កត់ធ្ងន់ថា ចំពោះការងារនេះរដ្ឋបាលរាជធានីភ្នំពេញ បានជម្រុញអោយធ្វើច្រើនលើកច្រើនសាររួចមកហើយ តែហាក់មិនមានសកម្មភាពសោះ ដូច្នេះទេ បើនៅតែមិនធ្វើ នៅឆ្នាំ២០១៩នេះ ទុកអោយរដ្ឋបាលរាជធានីភ្នំពេញជាអ្នកធ្វើម្តង ។

ដើម្បី​ឆ្លើយតប​ទៅ​នឹងបញ្ហា​ជាក់ស្ដែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ អំពី​បញ្ហា​ទឹក​ជំនន់​ទឹក​ភ្លៀង​នា​ពេល​កន្លងមក៤ខណ្ឌក្នុង​រាជធានី រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ដាក់ផែនការ​ឱ្យ​៤ខណ្ឌ ចុះ​ពិនិត្យ​និង​អនុវត្ត​តាម​ផែនការ ការស្ដារ​ប្រព័ន្ធ​ប្រឡាយ លូ ក្នុងឆ្នាំ២០១៨​បាន​អនុវត្ត​សម្រេច​បាន​១០០%តាម​គម្រោង។​ដោយមើល​ឃើញ​ពី​តម្រូវ​ការ​របស់​បងប្អូន​ក្នុង​រាជធានីភ្នំពេញ​កាន់​តែ​ខ្ពស់ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​រៀបចំ​ដាក់ផែនការ​ថ្មី ដើម្បី​រាជធានីភ្នំពេញ​ជៀសផុតពីទឹក​ជំនន់​ទឹក​ភ្លៀង​នា​រដូវវស្សា​ក្នុង​ឆ្នាំ២០១៩​នេះ និងបន្តអនុវត្ត​និរន្តរភាព​ការងារឱ្យ​មាន​ប្រសិទ្ធ​ភាព​ការ​ងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here